ភ្នំពេញៈ ហេតុការណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពាននាគភ្លោះកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូងគេឃើញក្មេងស្ទាវមួយក្រុមបង្ហោះលើផ្លូវសួន Naga World ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត Range Rover មួយគ្រឿង ពណ៌ខ្មៅ មានផ្លាកលេខភ្នំពេញ 2Q-9333 បើកដោយបុរសម្នាក់ នឹងមិត្តស្រី ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកម៉ូតូពេញទំហឹង បណ្ដាលអោយម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិត ចំណែកឯអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្ត ទៅសាកសួរនាំបន្ត នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ នឹងធ្វើការចុះវាស់វែង ដើម្បីយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ចំណែកឯសាកសពរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕








មតិយោបល់