ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រីចំនួន ៣នាក់ ក្នុងនោះមានបុរសជាថៅកែជនជាតិចិនម្នាក់ផងដែរ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ ខណៈដែលជញ្ជាំងផ្ទះល្វែងរបស់អ្នកជិត ខាងបាក់អស់មួយផ្ទាំងផងដែរ ក្រោយពេលការផ្ទុះឡផលិតឧស្ម័យ ដែលប្រើប្រាស់កាត់ និងផ្សារដែកនោះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២៨ ផ្លូវបេតុង ភូមិព្រែកតាគង់៣ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ ទី១.ឈ្មោះ ឡៃ ជុង ភេទប្រុស អាយុ ៧០ឆ្នាំ ជាថៅកែឡផលិតឧស្ម័នខាងលើ ចំណែកឯកម្មករប្រុសស្រីចំនួន ២នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះដូចគ្រាប់បែកមួយ លាន់ឮយ៉ាងខ្លាំងកក្រើកដី ចេញពីផ្ទះផលិតឧស្ម័ន ដែលគេប្រើសម្រាប់កាត់ និង ផ្សារដែកខាងលើ បានបណ្តាលឲ្យបុរសជនជាតិចិនជាថៅកែ រួមទាំងកម្មករប្រុសស្រី ចំនួន ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែបានបន្ថែមថា ក្រៅពីបង្កឲ្យមានមនុសរងរបួស ក៏បណ្តាលឲ្យបាក់ជញ្ជាំងផ្ទះល្វែងរបស់អ្នកជិតខាងអស់ចំនួនមួយផ្ទាំងធំ ផងដែរ ប៉ុន្តែមិនបង្កឲ្យមានជាអគ្គិភ័យនោះទេ ។
ករណីនេះដែរ កម្លាំងមានសម្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង បានចុះមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ តែមិនបានប្រើប្រាស់ទឹកឡើយ៕
មតិយោបល់