ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង ពន្លះគ្នា របួសធ្ងន់ស្រាល ៤ នាក់

កណ្ដាល: កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ម៉ូតូ និងម៉ូតូ បណ្តាលឲ្យរបួស៤នាក់ ដែលកើតហេតុ នៅចំណុចខាងមុខរោងម៉ាស៊ីនកិនស្រូវសោសំអុល លើផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច១ សង្កាត់
ព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីនេះ បង្កឡើងដោយម៉ូតូ ម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1CH- 8383 បើកដោយឈ្មោះ ឡង់ សុភ័ណ្ឌ ភេទស្រីអាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (របួសធ្ងន់ ត្រូវបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យ) បើកបរក្នុងទិសដៅពីកើតទៅលិច រួចបត់ឆ្វេងមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកHONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1S-7796 បើកដោយឈ្មោះ សេង សុភាឡែន ភេទប្រុសអាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) និងអ្នករួមដំណើរពីក្រោយ២នាក់ទៀត ទី១.ឈ្មោះឈ៊ំ ខែមរិន ភេទប្រុស​អាយុ​១៧ឆ្នាំ ​(របួសស្រាល) និងទី២.ឈ្មោះព្រឿង ចាន់និត ភេទប្រុស​អាយុ​២៥ឆ្នាំ (របួសស្រាល ) អ្នកទាំងពីររស់នៅភូមិព្រែកថ្លឹង សង្កាត់​ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះបណ្តាលឲ្យខូតខាត ម៉ូតូធ្ងន់ចំនួន២គ្រឿង ហើយមូលហេតុមកពីអ្នកបើកម៉ូតូ Honda Dream ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CH-8383 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកម៉ូតូ Honda Dream ស៊េរី ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ1S-7796 បើកក្នុងល្បឿនលឿន៕

មតិយោបល់