ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបង្កឲ្យអ្នកដទៃស្លាប់នៅ…

ភ្នំពេញៈ ជនសង្ស័យម្នាក់បើកបរដោយធ្វេសប្រហែសខ្ជីខ្ជារមិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចបណ្តាលឲ្យស្លាប់អ្នកដទៃត្រូវបានលោកវ៉ាន់សែនវិសុទ្ធចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧២២៥ចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩។

ជនសង្ស័យដែលសមត្ថកិច្ចនាំទៅឃុំខ្លួនឈ្មោះសយចន្ទរស្មីភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរមេកាផ្ទះសំណាក់ទីកន្លែងកំណើតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៣ឈផ្លូវលំភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សូមបញ្ជាក់ថាជនសង្ស័យបានប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៦ប្រសព្វផ្លូវបេតុងនាងមច្ឆាសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំ ពេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្នុងបទល្មើសព្រហ្មទណ្ឌមានចែងផ្តន្ទាទោសតាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

 

មតិយោបល់