ព័ត៌មានជាតិ

បើកសុខៗ រថយន្តឡិចស៊ីស Rx300 បែកកង់ក្រឡាប់ បណ្តាលឲ្យស្លាប់និងរបួសធ្ងន់ជាច្រើននាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង១៥និង៣៧នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៥០C ចំណុចវាលសរសរ១ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្ដបែកកង់ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់០២នាក់ (ស្រី០១នាក់) របួសស្រាល០៨នាក់ (ស្រី០៣នាក់) ខូចខាតរថយន្ត០១គ្រឿង ។

ជនរងគ្រោះឈ្មោះ សន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរមន្ត្រីរាជការ (របួសស្រាល) បើកបររថយន្តម៉ាកឡិចស៊ីស Rx300 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2Z.9208 មានទិសដៅពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ (ពីត្បូងទៅជើង) ។ មានអ្នករួមដំណើរជាមួយចំនួន១០នាក់៖ ១-ឈ្មោះ មុំ ចាន់សត្យា អាយុ២៤ឆ្នាំ មុខរបរអាជីវករ (របួសធ្ងន់) ប្រពន្ធអ្នកបើកបររថយន្ដ ២-ឈ្មោះ អ៊ុន ចាន់រិទ្ធី ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស (របួសស្រាល) កូនអ្នកបើកបររថយន្ដ ៣-ឈ្មោះ ឆូ សៀវម៉ី ភេទស្រី អាយុ០៣ឆ្នាំ នៅក្នុងបន្ទុក (របួសស្រាល) កូនអ្នកបើកបររថយន្ដ ៤-ឈ្មោះ ហៀង គឹមហួន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ (របួសស្រាល) ៥-ឈ្មោះ មុជ ផា អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ (របួសស្រាល) ប្រពន្ធរបស់ឈ្មោះ ហៀង គឹមហួន ៦-ឈ្មោះ ហាក់ ចិត្រា ភេទប្រុស អាយុ០៥ឆ្នាំ មុខរបរសិស្ស (របួសស្រាល) កូនរបស់ឈ្មោះ ហៀង គឹមហួន ៧-ឈ្មោះ ហាក់ ស្រីពភ ភេទស្រី អាយុ០២ឆ្នាំ មុខរបរនៅផ្ទះ (របួសស្រាល) កូនរបស់ឈ្មោះ ហៀង គឹមហួន ៨-ឈ្មោះ សៅ សុខឃីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ (របួសស្រាល) ៩-ឈ្មោះ ខាន គុម្ភះ ភេទប្រុស អាយុ០៥ឆ្នាំ មុខរបរនៅផ្ទះ (ស្លាប់នៅកន្លែងកើតហេតុ) កូនរបស់ឈ្មោះ សៅ សុខឃីម ១០-ឈ្មោះ លន់ ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជារូម ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ (របួសធ្ងន់) ។ ជនរងគ្រោះ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗផងដែរ ។

មូលហេតុ៖ បង្កឡើងដោយរថយន្ដបែកកង់មុខផ្នែកខាងស្តាំ បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ស្លាប់ និងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលស្រយ៉ូវ ។ សាកសពជនរងគ្រោះ ប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់