ព័ត៌មានជាតិ

CRV បើកបុកម៉ូតូ១គ្រឿង ស្លាប់ និងរបួសធ្ងន់ ៣ នាក់

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវារថយន្ត បុកម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ០៣នាក់ ដែលកើតទ្បើងកាលពីវេលាម៉ោង ១០ និង៣៥ នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាកហុងដា CRV ពណ៌ស ពាក់ស្លាកលេខសៀមរាប 2A-9486 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ចំណែកម៉ូតូ ម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ ម៉ី សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្រពាំងសោម ឃុំត្រពាំងដំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ( របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) ។
រីឯអ្នករួមដំណើរជាមួយពីរនាក់ទៀត ទី១.ឈ្មោះ វ៉ាន់ ខុង ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង (មិនពាក់មួកសុវត្ថិភាព) និង២.ឈ្មោះ ផៃ.ភិន ភេទប្រុស អាយុ ២០ នៅភូមិបុស្សតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព) ទាំងបីនាក់ជាកម្មករស្រែប្រាំង នៅភូមិសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ករណីនេះសមត្ថកិច្ចជំនាញ កំពុងចងក្រងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់