លោកអ្នកដែលកំពុងប្រើប្រាស់ iPhone ម៉ូឌែលចាប់ពី 6s ចុះ បើស្រឡាញ់ការថតរូបបែប Portrait Mode ឬព្រាលក្រោយច្បាស់មុខ និងអាចតុបតែងបន្ថែមជាមួយ Effects ផ្សេងៗបានទៀតនោះ មិនចាំបាច់ប្តូរស៊េរីថ្មីក៏បាន។ តាមពិតទៅ មានកម្មវិធីជាច្រើនដែលអាចកែខៃរូបថតចេញពីទូរសព្ទឱ្យមានលក្ខណៈបែបនោះ និងដែលមានដាក់លក់នៅលើ AppStore។ ប៉ុន្តែ ក៏មានដែរកម្មវិធីដាក់ឱ្យទាញយក Free!! ផងដែរ ក្នុងនោះ Post Tech សូមណែនាំនូវកម្មវិធីចំនួនពីរមានឈ្មោះថា៖ Patch: Smart Portrait Editor និង Fabby: Photo & Video Editor។
១- Patch: Smart Portrait Editor: អាចបង្កើតផ្ទាំងរូបថតខាងក្រោយវត្ថុនៅខាងមុខបានដោយស្វ័យប្រវត្តិ បើទោះជាវត្ថុនោះមិនមែនជាមុខមនុស្ស ឬសត្វក៏ដោយ។ ម្យ៉ាងទៀត បើវាចាប់យកទីតាំងព្រាលក្រោយ និងច្បាស់មុខ មិនត្រឹមត្រូវ លោកអ្នកក៏អាចសារ៉េវាតាមក្រោយបានផងដែរ។ លើសពីនេះ កម្រិតនៃភាពព្រាល គឺមានដល់ទៅ ៥ ដែលអាចជ្រើសរើសបានយ៉ាងងាយស្រួលទៀតផង។
២- Fabby: Photo & Video Editor: វាមិនត្រឹមតែផ្តល់នូវមុខងារ Blur ដែលអាចកែផ្ទៃរូបថតខាងក្រោយឱ្យព្រាល រំលេចវត្ថុ ឬផ្ទៃមុខរបស់លោកអ្នកឱ្យត្រដែតឡើងប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងភ្ជាប់មកជាមួយមុខងារកែកុន និងតុបតែងរូបជាច្រើនផ្សេងទៀតដូចជា Hair Coloring & Makeup សម្រាប់ជួយប្តូរពណ៌សក់ និងផាត់មុខ AI-Powered ផ្តល់នូវការកែ Effect ដោយស្វ័យប្រវត្តិតាមបច្ចេកវិទ្យាកម្មវិធីបញ្ញាសិប្បនិម្មិត AI ជាដើម។
ដូច្នេះ សម្រាប់លោកអ្នកដែលមាន iPhone ម៉ូឌែលចាស់ចាប់ពី 6s ចុះដល់ 5s ក៏ដូចជា កំពុងប្រើ iPhone ស៊េរីថ្មីៗក្តី អាចសាកល្បងទាញយកកម្មវិធីទៅសាកល្បងប្រើបាន ហើយលោកអ្នកនឹងដឹងពីសមត្ថភាព និងគុណប្រយោជន៍របស់វាជាក់ជាមិនខាន៕
ចុចត្រង់នេះដើម្បីទាញយកកម្មវិធី៖ Patch: Smart Portriat Editor,Fabby: Photo & Video Editor
ប្រភពព័ត៌មានៈ imore
មតិយោបល់