ភ្នំពេញៈ ក្បួនកងទ័ព ង៧០ វិលត្រឡប់ចូលបន្ទាយវិញ មកដល់រង្វង់មូលចោមចៅ ត្រូវបានយុវជនម្នាក់ បើកម៉ូតូចូលទៅបុកឡានក្បួន បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យតែជាអកុសល ដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់។
ហេតុកាគ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងកាលវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ពូន វិច្ឆិកា អាយុ២៣ឆ្នាំ មុខរបរសន្តិសុខ នៅហាងស៊ុប កាក់ ចោមចៅ ស្រុកកំណើត នៅភូមិស្លៀកលើ ឃុំខ្ចាយខាងត្បូង ស្រុកដងទុង ខេត្តកំពត។ បញ្ជាក់សព កាលនៅរស់ជាកូនកំព្រាម្តាយ (ស្លាប់) ចំណែកឪពុកឈឺដេក នៅនិងកន្ទេល
រស់នៅជាមួយអ៊ុំស្រី នៅចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ។
តាមសម្តីបងជីដូនមួយ បានប្រាប់ថា រូបគាត់និងជនរងគ្រោះ បានផឹកស៊ីជីមួយគ្នា មួយសន្ធុះក្រោយមកជនរងគ្រោះ បានសូមបងជីដូនមួយ ជូនមិត្តភ័ក្តទៅផ្ទះ ត្រូវគាត់ឃាត់ដែល តែមិនស្តាប់នៅតែទៅយកម៉ូតូ ម៉ាកវីវ៉ា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-1781 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិចដល់វត្តត្រគៀត ក៏ដាក់មិត្តភ័ក្តចុះហើយក៏ត្រឡប់មកវិញ ខណៈដល់ចំណុចជិតរង្វង់មូលចោមចៅ ជនរងគ្រោះក៏រ៉េចង្កូតទៅបុកចូលចំក្បួនឡានទ័ព ង ៧០ បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យត្រឹមពាក់កណ្តាលផ្លូវ និងត្រូវបានដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លា។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់វត្តទឹកថ្លា បានធ្វើកំណត់ហេតុរួច ក៏ប្រគល់សពទៅសាច់ញាត្តិធ្វើបុណ្យតាមប្រពៃណីតែម្ដង៕
មតិយោបល់