ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿងម៉ាក LEXUS RX 300 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-4843 បើកបរដោយឈ្មោះ តាក់ រតនា ភេទស្រី អាយុ ២៣ឆ្នាំ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ទីលំនៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែល ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់ចំណុចខាងលើ បានបើកទៅបុកជាមួយរថយន្ត HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ បាត់ដំបង 3A-1870 បើកបរដោយឈ្មោះ កុយ ធា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូនិកន្ទួតប្រ៉ោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (រត់គេចបាត់) ដែលបើកទិសដៅផ្ទុយគ្នា ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS RX300 ឈ្មោះ តាក់ រតនា បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើករំលោភចូលទៅចំណែកផ្លូវ នៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយ៕

មតិយោបល់