ព័ត៌មានកីឡា

Barcelona ជាក្រុមអឺរ៉ុបតែមួយគត់មិនទាន់ស្គាល់ពាក្យថាចាញ់

បន្ទាប់ពីក្រុម Manchester City ត្រូវបានក្រុមហង្សក្រហម Liverpool បញ្ចប់ភាពមិនដែលចាញ់ យប់មិញនេះ ក្រឡេកមើលមកក្រុម Barcelona ឯណោះវិញ នៅតែរក្សាភាពមិនដែលចាញ់របស់ពួកគេបានដដែល។

ជាក់ស្តែងណាស់ ក្នុងការប្រកួតសប្តាហ៍ទី១៩យប់មិញនេះ ក្រុម Barcelona បានវាយបកយកឈ្នះក្រុម Real Socieded វិញក្នុងលទ្ធផល​ ៤-២ ។ ក្នុងនោះដែរ​ ក្រុមម្ចាស់ផ្ទះ Real Socieded បានរកគ្រាប់បាល់នាំមុខក្រុម Barcelona ដល់ទៅ២គ្រាប់មុន តាមរយ:ការស៊ុតរបស់កីឡាករ Willian Jose នៅនាទីទី១១ និងកីឡាករ Juanmi នៅនាទីទី៣៤។ បន្ទាប់ពីត្រូវគេនាំមុខដល់ទៅ ២គ្រាប់បែបនេះ បានធ្វើឲ្យក្រុម Barcelona បង្កើនការវាយលុកយ៉ាងខ្លាំងក្លា ដោយក្លិបកំពូលរបស់អេស្ប៉ាញមួយនេះ បានវាយបកមកវិញ រហូតដល់ទៅ ៤គ្រាប់ ស៊ុតបានដោយ Paulinho នៅនាទីទី៣៩, Luis Suarez ២គ្រាប់នៅ​នាទីទី ៥០ និង៧១ និង Lionel Messi នៅនាទីទី៨៥។

ដូច្នេះហើយក្រុម Barcelona បន្តនាំមុខលើកំពូលតារាង លើក្រុម Atletico Madrid ៩ពិន្ទុ​ និងក្រុមអធិរាជស Real Madrid ចំនួន ១៩ពិន្ទុ ខណ:ក្រុម Barcelona នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់របស់ពួកគេបានដដែល។

//www.youtube.com/watch?v=9u_2lB9KwXQ

មតិយោបល់