ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញ សាកសពក្មេងស្រីម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយមិនដឹងពីមូលហេតុច្បាស់នោះទេ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ ផាត សុខា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់ភូមិឃុំកើតហេតុ។ បន្ទាប់ពីទទួលបានដំណឹង ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើសាកសពរងគ្រោះ រួចសន្និដ្ឋានថាជនរងគ្រោះស្លាប់ ដោយសារចងកប្រាកដមែន តែមិនដឹងអំពីមូលហេតុនោះទេ ទើបប្រគល់សពជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់