ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ យកមកសាកសួរនៅប៉ុស្តិ៍ទន្លេបាសាក់

ភ្នំពេញៈ សមត្ថកិច្ចល្បាតឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ក៏មានសង្ស័យ ទើបធ្វើការឃាត់ខ្លួនបានយុវជន២នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ ។

ហេតុការណ៍នេះ កើតឡើងការពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់មកក្រុមការងារ Post News ថា មុនពេលកើតហេតុសមត្ថកិច្ច បានចុះល្បាត១ម៉ូតូគ្រឿង ពេលមកដល់ចំណុចកើតហេតុ សមត្ថកិច្ចឃើញយុវជនទាំងពីរនាក់ជិះម៉ូតូម៉ាក បីត ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GN-2315 ពីរបីបកទៅវិញទៅមក មានការសង្ស័យក៏តាមកាក់ និងឃាត់ខ្លួនយកមកប៉ុស្តិ៏នគរបាល ដើម្បីសាកសួរ។

សមត្ថកិច្ចក៏ពិនិត្យទឹកនោមយុវជនពីរនាក់ ដោយរកឃើញម្នាក់មានសារធាតុញៀន មានឈ្មោះ សំ រិទ្ធីដេវីត អាយុ ១៨ ឆ្នាំ រៀនក្រឡុកស្រានៅអង្គការភាពញញឹមនៃកុមារ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាម្ចាស់ម៉ូតូរលុបបាកូដ ។

ចំណែកយុវជនម្នាក់ទៀតមានឈ្មោះ យ៉ាន សាន់ដេ អាយុ ១៦ រៀនថ្នាក់ទី៧ នៅសាលាសុធារស ស្នាក់នៅជិតរបងវត្តថាន់ ជាអ្នកជិះពីក្រោយពិនិត្យឃើញថាមិនមានសារធាតុញៀននោះទេ ។

ក្រោយពីសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនយុវជនទាំង២នាក់ ទៅខណ្ឌចំការមន ដើម្បីធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់