ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅចំណុច ភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញស្រុកព្រៃឈរ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការ ចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី ។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ១-ឈ្មោះ ពិន អុន ភេទប្រុស អាយុ ៤៦ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិតុងរ៉ុង ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ២-ឈ្មោះ ឈួន សុកល់ ភេទស្រី អាយុ ៣៦ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ៣-ឈ្មោះ អ៊ីវ ចាន់រតនា ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិស្លែង ឃុំ ជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សជាគ្រឿងញៀនចំនួន២១កញ្ចប់ ទូរស័ព្ទដៃចំនួន៥គ្រឿង និងម៉ូតូចំនួន០១គ្រឿង ៕

មតិយោបល់