ព័ត៌មានជាតិ

រថយន្តទេសចរណ៍ ពន្លះរឺម៉កកង់បី ស្លាប់ម្នាក់ភ្លាមៗ

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះគ្នាជាមួយរឺម៉កកង់បី បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែង កាលពីម៉ោង៤ និង២០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ស្ថិតនៅចំណុចភូមិចុងកៅសូ៑ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមសមត្ថកិច្ច បាននិយាយថា រថយន្តទេសចរណ៍ បុកនិងរឺម៉កកង់បីពេញទំហឹង ក្នុងទិសដៅបញ្រ្ចសគ្នា បណ្តាលឲ្យម្ចាស់រឺម៉កកង់បីស្លាប់ភ្លាមៗ រីឯម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់។

ជនរងគ្រោះមានឈ្មោះ សា រិន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិស្រះស្រង់ជើង សង្កាត់នគរធំ ក្រុងសៀមរាប (ស្លាប់)។

ក្រោយកើតហេតុវត្ថុតាង រួមមានរថយន្តបង្ក និងរឺម៉ករបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរក្សាទុក និងរងចាំដោះស្រាយតាមនិតិវធីច្បាប់៕

មតិយោបល់