យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូលឿន ជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ខ្លួនឯង
បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បើស្រវឹង កុំបើកបរ ! យុវជនម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមដោយសារបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ហើយជ្រុលរថយន្តពីក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៥-៣៧៦ ស្ថិតក្នុងភូមិភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ ជនរងគ្រោះឈ្មោះ ខុន រតន: ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាកហ្ស៊ូម័រ ពណ៌ស លាយលឿង គ្មានស្លាកលេខ ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តធុនធំក្នុងទិសដៅស្របគ្នាពីក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់ ។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលជំនាញធ្វើការត្រួតពិនិត្យ ៕
មតិយោបល់