កណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា បន្ទាប់ពីការទាស់សម្តីគ្នា ក្នុងវង់ផឹកស្រាពីរឿងព្រំដីចម្ការ រហូតឈានដល់វាយនឹងដៃ និងកាំបិតផ្គាក់កាប់ទៅលើបុរសរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សន តាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យមានឈ្មោះ តាំង ទិត្យ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កាំបិតផ្គាក់កកុកដងឫស្សី ត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់