ជនជាតិថៃនិងចិន ១៦នាក់បានរងរបួសស្រាល ដោយ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ បន្ទាប់ពីឧបទ្ទវហេតុផ្ទុះឆេះទូកទេសចរណ៍នៅកោះPhi Phi Le កាលពីថ្ងៃអាទិត្យ ម៉ោង១១ និង៥០ថ្ងៃ ក្នុងខេត្តក្រាបប៊ី ប្រទេសថៃ។នេះបើយោងតាមរយៈសារព័ត៌មានBangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
យោងតាមមន្រ្តីក្នុងតំបន់បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ត្រូវក្រុមជួយសង្គ្រោះបញ្ជូនទៅមន្ទីពេទ្យនៅជិតកន្លែងកើតហេតុនោះអស់ហើយ ហើយប៉ូលិសកំពុងបើកការសុើបអង្កេតលើករណីមួយនេះ និងកំពុងពិនិត្យមើលអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ទូកល្បឿនលឿននិងបញ្ជូនករណីនេះទៅប៉ូលីសខេត្តផងដែរ៕
មតិយោបល់