ព្រៃវែងៈ កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៥ ខែមករានេះ ធ្វើមានករណីអគ្គិភ័យឆាបឆេះផ្ទះមួយ ខ្ទេចអស់គ្មានសល់ ដែលហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិស្រឡូងទី២ឃុំអង្គរទ្រេតស្រុកស្វាយអន្ទរខេត្តព្រៃវែង។
ម្ចាស់ផ្ទះឈ្មោះ យា នាត និងប្រពន្ធ ឈ្មោះ នូ ថេង នៅភូមិស្រឡូងទី២ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ទោះបីជាយ៉ាងណាករណីនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ គឺ។
អគ្គិភ័យនេះ បានឆេះផ្ទះទំហំ៧ ម៉ែត្រកន្លះ X៥ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងស័ង្គសី និងទេព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ទាំងស្រុង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ខណៈកើតហេតុម្ចាស់ផ្ទះ មិនស្នាក់នៅទីនោះទេ គឺផ្ទះត្រូវបានបិទទ្វារទុកចោល ដោយម្ចាស់ទៅធ្វើសំណង់នៅភ្នំពេញទាំងគ្រួសារ ដែលករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា គឺមកពីឆ្លងចរន្តផ្ទាំងសូឡា ដែលបង្កឲ្យមានអគ្គិភ័យនេះកើតទ្បើង៕
មតិយោបល់