ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុនស៊ិន ទ្រី បុកចូលឃ្លាំងមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ​នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តរបស់ក្រុមហ៊ុន ស៊ិន ទ្រី បុកចូលឃ្លាំងមួយកន្លែង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យទៅតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់