ភ្នំពេញៈ ករណីវាយតប់គ្នាមួយកើតឡើង បានបណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ខ្នងហូរឈាមរហាច ខណៈដែល
រូបគេបាននាំមិត្តស្រីចំនួន ពីរនាក់ ក្នុងនោះមានស្រីកំណាត់របស់ខ្លួនម្នាក់ផងដែរ ទៅលេងនៅមជ្ឈមណ្ឌលកម្សាន្ត E ROCK ក៏ត្រូវបានក្រុមបុរសចំនួន មួយក្រុមមានគ្នាប្រមាណជាជាង ១០នាក់ បាននាំគ្នានិយាយលែបខាយ ដែលបង្កឲ្យផ្ទុះជាហិង្សាវាយតប់គ្នា។
ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកម្សាន្ត ROCK តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកម្លាំងមានសម្ថកិច្ចម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់អាយុប្រហែលជាជាង ២០ម្នាក់ រួមទាំងនារីវ័យក្មេងចំនួន ២នាក់ ក្នុងនោះមានម្នាក់ជាស្រីស្នេហ៍ របស់គេផងដែរ បាននាំចូលមកមជ្ឈមណ្ឌលកម្សាន្ត E ROCk ដើម្បីលេងកម្សាន្ត។ នៅពេលពួកគេនាំគ្នា ចូលមកផឹកស៊ី និង លេងកម្សាន្តអស់រយៈពេលជាច្រើនម៉ោងនោះ ស្រាប់តែមនុស្សមួយក្រុមទៀត មានគ្នារហូតទៅដល់ជាង ១០នាក់ បាននាំគ្នានិយាយលែបខាយ ទៅកាន់នារីម្នាក់ដែលជា ស្រីស្នេហ៍របស់បុរសម្នាក់នោះ ក៏បានបង្កឲ្យមានការឈ្លោះប្រកែកគ្នាកើតឡើង រហូតដល់វាយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសត្រង់ខ្នងខាងក្រោយហូរឈាមរហាច ហើយអ្នកផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់ ពីកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ដោយមានទាំង PM និង ប៉ូលិស បានចុះទៅដល់ចំណុចកើតហេតុ និង នាំបុរសជាជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅកន្លែងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវរក និងចាប់ខ្លួនក្រុមជនដៃដល់ យកមកធ្វើការផ្តន្ទាទោសផងដែរ៕
មតិយោបល់