ព័ត៌មានជាតិ

លេងសុទ្ធតែ ជិះម៉ូតូ ដឹកកញ្ឆាលក់អ៊ីចឹងហ្មង!

តាកែវ: ជនសង្ស័យម្នាក់ វ័យ១៨ឆ្នាំ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន កញ្ឆាក្រៀមចំនួន៩ដុំ ទម្ងន់១០គីឡូក្រាម រួមនឹងម៉ូតូ១គ្រឿង គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់