ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុនL.H.R ដាច់កង់រេចង្កូតទៅបុកតូយ៉ូតា ក្រឡាប់ផ្ងារជើងខ្ទេចទាំង២!..

ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១១៥-១១៦ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក ហ៊ីណូ ដឹកប្រេងរបស់ក្រុមហ៊ុន L.H.R ពណ៌ស លាយខៀវពាក់ស្លាកលេខក ភ្នំពេញ3-0368 សណ្តោងរម៉កស្លាកលេខ ភ្នំពេញ4A-0126 បើកបរទិសដៅភ្នំពេញ-ព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានដាច់កង់ក៏រេចង្កូតទៅបុកជាមួយរថយន្តម៉ាកToyota. Alphart ពណ៌ស ស្លាកលេខ ភ្នំពេញ2Z-8799 បើកបរដោយឈ្មោះ សួង រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំមានទីលំនៅខេត្តតាកែវ (រងរបួសស្រាល) នឹងអ្នករួមដំណើរឈ្មោះ ខៀវ សាវនាថ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភ្នំពេញ(រងរបួសស្រាល)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែង ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា រង់ចាំការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់