ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នាពេញទំហឹង ស្លាប់ជនជាតិចិន២នាក់ នៅក្រុងព្រះសីហនុ!

​ព្រះសីហនុ: នៅវេលាម៉ោង​២និង៥០​នាទី​ ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ២០១៩ លើផ្លូវ ២ធ្នូ ត្រង់ចំណុច ជិតកាំសាប ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់២នាក់។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្ត​​ម៉ាក WOLSWAGEN ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AB-1555 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ​(​រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ) រួមដំណើរម្នាក់ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជនជាតិចិន មានទិសដៅពី​ត្បូង​ឆ្ពោះទៅ ជើង។​ លុះមកដល់ចំណុចកើតហេតុរថយន្តឆ្លងផ្លូវផ្លាស់ប្ដូរទិសបត់ឆ្វេងត្រូវបានរថយន្ត​បុកម៉ាក CAMERY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2T-8607 អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជនជាតិចិន មានទិសដៅ លិចឆ្ពោះទៅកើត បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់​។ ចំណែក​អ្នករួមដំណើរលើរថយន្ត VOLSWAGEN មិនស្គាល់អត្តសញ្ញាណ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ​។

ចំពោះករណីនេះ វត្ថុតាងរថយន្ត​២គ្រឿង សមត្ថកិច្ចយករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត៕

មតិយោបល់