ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ជិះម៉ូតូធ្លាក់ជង្ហុក ដួកបោកក្បាល ស្លាប់នៅនឹងកន្លែង

ភ្នំពេញ: មានករណីបុរសជនជាតិចិនម្នាក់ ជិះម៉ូតូដួលម្នាក់ឯង បោកក្បាលស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រសួងការងារ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ ជិះម៉ូតូមួយគ្រឿង សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-8972 ជិះពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់យ៉ាងអណោចអធ័មនៅនឹងកន្លែង។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេមានវ័យប្រមាណជា៤០ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់