បន្ទាយមានជ័យ៖ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរង្គ្រោះឈ្មោះ ជី វណ្ណនី ហៅ ម៉ាក់អាទី ភេទ ស្រី អាយុ ៣៥ឆ្នាំមានស្រុកកំណើត ភូមិ/ឃុំ ឬស្សីកែវ ខ័ណ្ឌ ឬស្សីកែវ ក្រុងភ្នំពេញ បច្ចុប្បន្ន រស់នៅបន្ទប់ជួលស្ថិតក្នុងភូមិ/សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្ដឹងទៅលើឈ្មោះ ទិត្យ ភឿត ភេទ ប្រុស អាយុ ២៩ឆ្នាំ ពីបទលួចទូរស័ព្ទដែលប្រព្រឹត្តកាលពីថ្ងទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥
វេលាម៉ោង១និង០០នាទីនៅចំណុចក្បែរផ្សារមង្គល ស្ថិតក្នុងភូមិ/សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ភ្លាមៗនោះកម្លាំងអាវុធហត្ថដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ ទិត្យ ភឿត ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅចំណុចក្បែរផ្សារមង្គលនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥ ហើយបាននាំមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួររួចមកជនសង្ស័យបានឆ្លើយសារភាពថា:ខ្លួនគេពិតជាបានលួចទូរស័ព្ទដៃម៉ាក ណូគា ៣១០ ពណ៍ខ្មៅចំនួន១គ្រឿងរបស់ឈ្មោះ ជី វណ្ណនី ហៅ ម៉ាក់អាទីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីចំណែកទូរស័ព្ទដែលដកហូតបានពីជនសង្ស័យត្រូវបានប្រគល់អោយទៅម្ចាស់ដើមវិញហើយ៕
ព័ត៌មានជាតិ
មតិយោបល់