ព័ត៌មានជាតិ

ចុម! ជិះរថយន្តបាឡែនមកកាក់ពីមុខរថយន្កកុងតឺន័រ រួចដកកាំភ្លើងនិងកាំបិតចាក់ម្ចាស់រថយន្តកុងតឺន័រងរបួសខ្នងទៀត!

ភ្នំពេញ: ករណីអំពើហិង្សាមួយបានកើតឡើង បង្កឲ្យមានការភ្នាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានបុរស២នាក់ បានជិះរថយន្តមួយគ្រឿង មកកាក់ពីមុខរថយន្តគ្រឿងទៀត រួចដកកាំភ្លើងនិងកាំបិតចាក់ទៅលើម្ចាស់រថយន្តម្ខាងទៀតបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ខាងត្បូងមន្ទីរពេទ្យព្រះកុសុម:ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ញ៉ាន ឌួច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនSP ស្នាក់នៅម្តុំធនាគារជាតិ តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

នេះបើតាមសម្ថកិច្ចល្បាតខណ្ឌសែនសុខ ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបង្ក បើករថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-8923 បានខឹងនឹងរថយន្តកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-0434 បើកបរដោយបុរសម្នាក់រួមដំណើនិងស្ត្រីជាប្រពន្ធម្នាក់ទៀត បានបើកដេញតាមក្រោយមកដល់ចំណុចកើតហេតុខាងលើបានបើកកាក់ពីមុខរួចដកកាំភ្លើងនិងកាំបិតចាក់ទៅលើម្ចាស់រង់រថយន្តកុងតឺន័របណ្តាលរងរបួសខ្នងភ្លាមៗនោះជនរងគ្រោះបានរត់ឲ្យគេជួយតែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានជួយអន្តរាគមន៍ទាន់ពេលវាលានិងដកបានកាំភ្លើងមួយដើមនិងកំបិត១ដើមយកទៅរក្សាទុក និងបានប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទួលគោកផងដែរ។

បច្ចុប្បន្ន ភាគីជនបង្កនិងភាគីខាងរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់២ ដើម្បីសម្របសម្រួលគ្នានិងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។

មតិយោបល់