ព័ត៌មានជាតិ

គ្មានអ្នកនៅរស់រានមានជីវិតឡើយ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅចុងបូព៌ាប្រទេសរុស្ស៊ី, នេះបើក្រុមអ្នកជួយសង្រ្គោះ

 

(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថាមនុស្សទាំង២៨នាក់ ដែលជិះនៅលើយន្ដហោះដឹកនាំដំណើរមួយគ្រឿង ដែលបានធ្លាក់នៅចុងបូព៌ានៃប្រទេសកាលពីថ្ងៃអង្គារម្សិលមិញ ទំនងជាគ្មាននរណាម្នាក់នៅមានជីវិតនោះទេ។

មនុស្សសរុប ២៨នាក់ខាងលើ ក្នុងនោះមាន ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។ យន្តហោះ An-26 បានធ្វើដំណើរចេញពីទីក្រុង Petropavlovsk-Kamchatsky ឆ្ពោះទៅកាន់តំបន់ Palana ស្ថិតនៅក្នុងឧបទ្វីប Kamchatka។ ប៉ុន្តែ ស្រាប់តែដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា ដោយមិនទាន់ដឹងមូលហេតុ ហើយក្រោយមកអាជ្ញាធរុស្ស៊ីអះអាងថាបានធ្លាក់ចូលក្នុងសមុទ្រ។

មូលហេតុដែលបណ្ដាលឱ្យយន្ដហោះនេះធ្លាក់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕

 

មតិយោបល់