ព័ត៌មានជាតិ

អស់សង្ឃឹមទេលោកចោរ! ឆក់គេបានសម្រេច តែរត់មិនរួច!

ភ្នំពេញ: យុវជន២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទទៅជនរងគ្រោះបានសម្រេច នៅត្រង់ស្តុបចម្ការមន ហើយក៏ព្យាយាមជិះរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចខណ្ឌ ដេញក្របួចបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ឆក់ពីបណ្តោយផ្លូវសុធារស ហើយជិះរត់គេចមកដល់ផ្លូវ៥១ សង្កាត់ បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែជិះម៉ូតូហើយនិយាយទូរសព្ទស្រាប់តែដល់ចំណុចផ្លូវ សុធារស ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខក៏ធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះបានទូរសព្ទម៉ាកអាយហ្វូន៥មួយគ្រឿងតែសមត្ថកិច្ចក្រឡេកឃើញទាន់ក៏តាមចាប់ប្រផាប់ប្រផីងមកដល់ចំណុចផ្លូវ៥១ក៏ជនសង្ស័យទាំង២ភ័យពេកក៏ជិះម៉ូតូបុកគូទរថយន្តដែរគេចតចោលបណ្តាលឲ្យដួលហើយព្យាយាមរត់តែរត់មិនរួចពីសមត្ថកិច្ច ។

ក្រោយពេលកើតហេតុសម្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ទូរសព្ទមកដាក់ពាកយបណ្តឹងនឹងដាក់ទោសជនសង្ស័យទាំង២ទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់