ព័ត៌មានអន្តរជាតិ

បាក់ស្ពាននៅកូឡុំប៊ី ស្លាប់មនុស្សយ៉ាងតិច ១០ នាក់

កូឡុំប៊ីៈ យ៉ាងហោចណាស់មនុស្ស ១០ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលស្ពានកំពុងសាងសង់ ស្ថិតនៅភាគកណ្តាលប្រទេសកូឡុំប៊ី បានបាក់រលំ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

ប្រភពពីអាជ្ញាធរ បាននិយាយថា មនុស្ស២នាក់ កំពុងបាត់ខ្លួន ខណៈ ៤នាក់ទៀត បានរងរបួស នៅពេលស្ពានមួយបានបាក់ នៅតាមបណ្តោយផ្លូវហាយវេ ដែលភ្ជាប់ពីរដ្ឋធានីបូហ្គោតា ទៅកាន់ទីក្រុង Villavicencio។

លោក Jorge Diaz ប្រធាននាយកដ្ឋានការពារស៊ីវិល បានមានប្រសាសន៍ថា ជនរងគ្រោះ គឺជាកម្មករសំណង់ ដែលបានធ្លាក់ស្ពានកម្ពស់ប្រហែល ២៨០ ម៉ែត្រ ខណៈដែលកម្មករចំនួន ២០ នាក់ទៀត បានស្ថិតនៅលើស្ពាន នៅពេលកើតគ្រោះថ្នាក់នេះ៕

មតិយោបល់