ព័ត៌មានជាតិ

First News៖ រថយន្តស្តារីជ ដឹកគ្រឿងភ្នួងសម្អាងការ បុកបង្គោលភ្លើងក្រឡាប់ ត្រូវបង្គោលភ្លើងសង្កត់ពីលើ រងរបួសធ្ងន់ធ្ងរ២នាក់

កណ្តាលៈ យោងតាមប្រភពព័ត៌មាន ភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានរថយន្តភ្នួងការ ម៉ាកស្តារីជ ពណ៌កាម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AG-2250 ជិះដោយយុវជន២នាក់ មានវ័យប្រហែល ២០ឆ្នាំជាង បានបើកទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យក្រឡប់រថយន្ត ហើយត្រូវបានបង្គោលភ្លើងរលំសង្កត់ពីលើ គៀបជនរងគ្រោះទាំង២នាក់ជាប់នៅខាងក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រែកឬស ផ្លូវកោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងហេតុការណ៍នេះដែរ គេឃើញបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាវាយបំបែកកញ្ចក់ ទាញជនរងគ្រោះទាំង២នាក់ចេញមកខាងក្រៅ ដោយមានម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងប្រកាច់លែងដឹងអី និងម្នាក់ទៀតរបួសធ្ងន់ដូចគ្នា សន្លប់បាត់ស្មារតី ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់