ព័ត៌មានជាតិ

ដាក់ជ្រុល​! ចុះទឹករាយមង ចុងក្រោយ..

​​ព្រៃវែងៈ បុរសម្នាក់ស្រវឹងស្រាហើយយកមងទៅរាយជាមួយកូនប្រុស នៅស្រះអាអ៊ិចកាយ មានទំហំ២០ម៉ែត្រ×៥ម៉ែត្រ ជម្រៅ៣ភាគ៥ម៉ែត្រ នៅខាងក្រោយផ្ទះ ចម្ងាយ១០០ម៉ែត្រ រួចរអិលជើងចុះទៅក្នុងទឹកជ្រៅ បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ​ ទី១៤រោច ខែបុស្ស ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ ​ស្ថិតក្នុងភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ជនរង​គ្រោះមានឈ្មោះ នួង រ៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ស្លាប់) និងកូនឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

​បន្ទាប់ពីទទួលបានដំណឹងពីក្រុមគ្រួសារ កាលពី​វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យលើជនរងគ្រោះតែម្តង រួចសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ ចំណែកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់