កីឡាករលំដាប់ទី ៣ របស់ចក្រភពអង់គ្លេស Andy Murrayបានរអិលចូលទៅកាន់កម្មវិធី Australian Open ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមិនទម្លាក់ដៃឡើយ។
Andy Murray បានធ្វើឲ្យកីឡាកររបស់បារាំង Jeremy Chardy រអិលចេញពីវគ្គ ១៦ នាក់ចុងក្រោយ ដោយចាញ់ពិន្ទុ កីឡាករសញ្ញាតិស្កុត ជាមួយនឹងពិន្ទុ 6-4 6-1 និង 6-2 ដោយប្រើពេលវេលា ១ម៉ោង និង ៥១ នាទីនៅលើទីលាន Rod Laver Arena។
សម្រាប់វគ្គបន្តកីឡាករសញ្ជាតិស្កុតនេះនឹងត្រូវជួបមុខកីឡាករ Rodger Federe ឬកីឡាករ JO-Wilfied Tsonga នៅវគ្គ ៨ នាក់ចុងក្រោយដែលធ្វើឡើងនៅរាត្រីថ្ងៃ សុក្រ។
ចង់ដឹងថា Andy Murrayជួបកីឡាករណាមួយចំនោមកីឡាករទាំងពីរខាងលើ មានតែរងចាំតាមដានព័ត៌មាននៅថ្ងៃស្អែក៕
មតិយោបល់