ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បានបើកទៅបុកគោយន្តកែច្នៃ ដែលគ្មានភ្លើងសញ្ញា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចាន់ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-4828 បើកដោយឈ្មោះ កុយ ផាណា ភេទប្រុសអាយុ២៣ឆ្នាំ ស្នាក់នៅស្រុករំដួលខេត្តស្វាយរៀង បើកពីកើតទៅលិច បានបុកពីក្រោយគោយន្តកែច្នៃមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗណៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកគោយន្តកែច្នៃ បានគេចខ្លួនបាតស់្រមោល៕
មតិយោបល់