ព័ត៌មានជាតិ

លួចគោគេ២ក្បាល ម្ចាស់គេទាន់ ខ្នោះបានសម្រេច!

តាកែវ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចគោរបស់ប្រជាពរដ្ឋចំនួន២ក្បាល ត្រូវបានម្ចាស់គេតាមទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិឈើទាលប្រគៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ អ៊ុន ប៊ុនរាជ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាព លួចគោ ប្រជាពលរដ្ឋចំនួន២ក្បាល ដែលជាកម្មសិទ្ធិរបស់ ឈ្មោះ មឿង សុខុម ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (គោ១ក្បាល) និងឈ្មោះ អ៊ុយ សុខា ភេទស្រី អាយុ ៣៥ឆ្នាំ រស់ភូមិឃុំជាមួយគ្នា (គោ១ក្បាល) ដោយបានដឹកគោចេញ ទៅតែត្រូវម្ចាស់ឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង ដើម្បីសាកសួរបន្តនិងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់