វិស័យឧស្សាហកម្មកាត់ដេរជាប្រភពបង្កើនប្រាក់ចំណូលធំជាគេបំផុតរបស់កម្ពុជា ដោយនៅក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០១៣ ការនាំចេញបានកើនឡើង ២៤ភាគរយ។ នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍។
របាយការណ៍បានបង្ហាញថា កម្ពុជាបាននាំចេញនូវសម្លៀកបំពាក់ចេញទៅបរទេសគិតជាទឹកប្រាក់មានចំនួន ៤,៧៦ពាន់លានដុល្លារអាមេរិក នៅក្នុងចន្លោះខែមករា ដល់តុលាឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង ២៤ភាគរយ មានទឹកប្រាក់ត្រឹមតែ ៣,៨២ពាន់លានដុល្លារអាមេរិក។
លោក វ៉ាន់ ស៊ូអៀងប្រធានសមាគមរោងចក្រកាត់ដេរ (GMAC) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កំណើននេះដោយសារតែការនាំចេញទៅកាន់អឺរ៉ុបមិនត្រូវបានគិតថ្លៃ។
លោកបានបន្តទៀតថា ប្រហែលជា ៥០ភាគរយនៃសម្លៀកបំពាក់ដែលនាំចេញទៅកាន់អឺរ៉ុប មាន ៤៧ភាគរយបាននាំចេញសហរដ្ឋអាមេរិក ចំណែកនៅក្រៅពីនេះ គឺជាការនាំចេញទៅកាន់តំបន់អាស៊ី។
វិស័យកាត់ដេរមានប្រមាណជា ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា ហើយបច្ចុប្បន្នកម្ពុជាមានរោងចក្រប្រមាណជា ៥០០ និងមានកម្មករប្រមាណ ៥១០.៦០០នាក់ ដែលទូទៅទទួលបាន ៨០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករម្នាក់ៗ៕
មតិយោបល់