ក្រុមហ៊ុនទូរស័ព្ទដៃ HTC បានចំណាយលុយយ៉ាងច្រើនសន្ធឹកក្នុងការជួលតួ Iron Man លោក Robert Downey Jr. មកថតផ្សាយពាណិជ្ជកម្ម ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែទាន់អាចស្រោចស្រង់ឡើងវិញបាន។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនទូរស័ព្ទដៃតៃវ៉ាន់មួយនេះ បានធ្លាក់ចុះ ១៦ភាគរយនៅចន្លោះខែកក្កដា-សីហា បើធៀបនឹងទៅនឹងមុនធ្លាក់ចុះ ៤៥ភាគរយ បើទោះបីជាតួលេខនៃការលក់ HTC One កើនឡើងក្ដី។
តំណាងក្រុមហ៊ុន HTC បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននឹងបន្តការជំរុញឲ្យការលក់ស្មាតហ្វូនកើនឡើង សម្រាប់ត្រីមាសចុងឆ្នាំ និងសម្រាប់ដើមឆ្នាំ ២០១៤ បើទោះបីជាក្រុមហ៊ុនផ្សេងៗកំពុងតែមានប្រៀបជាងក្ដី ក៏ HTC នៅតែបន្តវាយលុកដដែល។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនដែលនាំមុខគេគឺត្រកូល iPhone, Galaxy S និង Lumia ប៉ុន្តែបើទោះជាយ៉ាងក្ដី HTC បានឈរនៅលេខរៀងទី៣នៅសហរដ្ឋអាមេរិក៕
មតិយោបល់