ព្រះសីហនុៈ កាលពីវេលាម៉ោង ០៣ និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿង បុកបុរសម្នាក់ កំពុងដើរថ្មើរជើង បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង
នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតនៅក្នុងភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A-០៩២៤ (អ្នកបើកបររត់គេចខ្លួន ) ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បុកអ្នកថ្មើរជើងម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកក្រុមគ្រួសារជនរងគ្រោះ។ រីឯវត្ថុតាងរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់