ព័ត៌មានជាតិ

ឡិចស៊ីសRX-300 ស្លាកលេខភ្នំពេញ2L-8535 ក្រឡាប់ធ្លាក់ផ្លូវ របួសធ្ងន់ម្នាក់!

កោះកុង: លោកអធិការក្រុងខេមរភូមិន្ធ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយបុរសម្នាក់ បើករថយន្តក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ និងខូចខាតរថយន្តយ៉ាងដំណំ។

​ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ជាងល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិត​តាមបណ្តោយផ្លូវលេខ៤៨ ភូមិបឹងខុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ធ ខេត្តកោះកុង។

អ្នករង​គ្រោះមានឈ្មោះ ហេង ស្រ៊ុន ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នករស់នៅខេត្តកំពត បើករថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខRX-300 ពណ៌ទឹកមាស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ចំណែករថយន្តត្រូវស្ទូចទៅកាន់អធិការដ្ឋាននគរបាលក្រុង៕

មតិយោបល់