ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន មានជនសង្ស័យប្រើល្បិចជួលម៉ូតូឲ្យដុប ទៅកន្លែងស្ងាត់ដាក់ថ្នាំយកបាត់ ជនរងគ្រោះសង្ឃឹមថា​ សមត្ថកិច្ចអាចរកម៉ូតូឃើញវិញ នៅក្រុងព្រះសីហនុ

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីជនសង្ស័យបានជួលម៉ូតូឲ្យដឹកទៅ ម្ដុំផ្សារចិនទិញផ្លែឈើ ហើយក៏ត្រូវដាក់ថ្នាំ បណ្ដាលឲ្យសន្លប់យកម៉ូតូឌ្រីមសងទៅបាត់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-1465 នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ។

ជនរងគ្រោះសូមណូមពរទៅសមត្ថកិច្ច ជួយស្វែងរកម៉ូតូគាត់ឲ្យបានឆាប់ផង ប៉ុន្តែគាត់សង្ឃឹងតិចតួចណាស់ថាអាចរកឃើញមកវិញ៕

មតិយោបល់