ភ្នំពេញៈ ជនសង្ស័យស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដង្កោឃាត់ខ្លួន បន្ទាប់ពីឆែកឆេរក្នុងបន្ទប់ជួលរកឃើញនូវថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១១កញ្ចប់តូច។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០ទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលំ ភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ មុំ សុខចន្ថា អាយុ២៨ មុខរបរ មិនពិត និងទី២ឈ្មោះ សៅ បុប្ផា អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅជាមួយគ្នា។
បើតាមសម្តី លោក ជាង ហុកសែ អធិការរង បានឲ្យដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នោះបាន រូបលោកបានទទួលដំណឹងពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើថា មានជនសង្ស័យស្រី២នាក់ខាងលើជួញដូរថ្នាំញៀនយ៉ាងសកម្មនៅក្នុងភូមិ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ រូបលោកបានដឹកនាំកម្លាំង នៃអធិការដ្ឋានខណ្ឌដង្កោ ចុះទៅឆែកឆេរនៅក្នុងបន្ទប់ជួលជនសង្ស័យ២នាក់ខាង់ ស្រាប់តែរកឃើញនូវថ្នាំ ប្រភេទក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច សង្ស័យជាសាធាតុញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ហើយក៏បាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគបាលព្រែកកំពឹស រួចបានយកមកទៅសាកសួរបន្តទៀតនៅអធិការខណ្ឌដង្កោ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់នោះបាន សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះពិតប្រាកដមែន។
បន្ទាប់ពីសាកសួររួច ជនសង្សយ័ព្រមទាំង វត្ថុតាំង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូននិង ឃុំខ្លួននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់៕
https://youtu.be/8ZTKrj0wjp4
មតិយោបល់