សៀមរាបៈ សមត្ថកិច្ចបានប្រាប់Post Newsថាមានករណីក្មេងអាយុ៦ឆ្នាំ ២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ក្មេងទាំង២នាក់ទី១ឈ្មោះ លៀប បុន ភេទប្រុស អាយុ៦ឆ្នាំ និងទី២ឈ្មោះ រុន រតនា ភេទប្រុស អាយុ៦ឆ្នាំ ហើយមុនពេលកើតហេតុ ក្មេងទាំង២នាក់បានរត់លេងប្រលែងគ្នា ស្រាប់តែរអិលជើងធ្លាក់ចូលទឹកអណ្តូងលង់ស្លាប់ទាំង២នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការពិនិត្យនិងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់