បាត់ដំបងៈ មានករណីគប់ក្បាលគ្រាប់លេង បណ្តាលឲ្យផ្ទុះចំក្មេង២នាក់ ម្នាក់ស្លាប់ ម្នាក់របួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅភូមិថ្មី ភូមិគីឡូ ឃំុត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្មេងរងគ្រោះទាំង២នាក់ ទី១ឈ្មោះ សឿង សេង អាយុប្រហែល១២ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិជាមន្រ្តី ឃំុត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ស្លាប់) និងទី២ឈ្មោះ រ៉ុម ពេជ្រ អាយុ១០ឆ្នាំ ភេទប្រុស រស់នៅភូមិជាមួយគ្នា របួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕
មតិយោបល់