ព័ត៌មានជាតិ

រែកអម្រែកនំដើរឆ្លងផ្លូវ ត្រូវឡិចស៊ីសបុករបួសធ្ងន់ !

ភ្នំពេញៈ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលធ្វើដំណើរឆ្លងផ្លូវ ហើយត្រូវបានរថយន្តឡិចស៊ីស បើកបុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅទល់មុខនឹងផ្សារជម្ពូវន័្ត នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ ស្តី្ររងគ្រោះខាងលើបានធ្វើរដំណើដោយថ្មើរជើងនិងរែកអម្រែកនំរបស់គាត់ដើរឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង លុះមកបានពាក់កណ្តាលផ្លូវ ក៏ត្រូវបាន រថយន្តម៉ាកឡិចស៊ីស មិនចាំស្លាកលេខ បើកបុកបណ្តាលឲ្យដួលទៅនឹងផ្លូវ របួសធ្ងន់។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបាននាំស្រ្តីរងគ្រោះទៅសង្រ្គោះនៅឯមន្ទីពេទ្យ ហើយក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តបង្កចេញថ្លៃព្យាបាលជំងឺចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនចង់រំខានដល់សមត្ថកិច្ច៕

មតិយោបល់