សៀមរាបៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
ការឃាត់នេះបានធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យមានឈ្មោះ ជិន វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះដកហូតបានថ្នាំញៀន ប្រភេទម្សៅ ពណ៌សថ្លា ម៉ាទឹកកក មានចំនួន១៦កញ្ចប់ ទម្ងន់៦៧៣.៨៣ក្រាម និងទូរសព្ទដៃ១គ្រឿង៕


មតិយោបល់