ព័ត៌មានជាតិ

ក្លិប Napoli ដាក់​ពាក្យ​ស្នើ​សុំ​ខ្ចី​កីឡាករ Marouane Fellaini

​អ៊ីតាលី ៖​សារព័ត៌មាន​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ចុះផ្សាយ ឲ្យដឹងថា ក្លិប Napoli បាន​ព្យាយាម ខ្ចី​ខ្សែបម្រើ របស់​ក្លិប​បិសាច​ក្រហម Marouane Fellaini ឲ្យបាន​មុន​រដូវ​កាល​ក្រប​ខណ្ឌ Serie A ឆ្នាំនេះ ។​

​កីឡាករ​សញ្ជាតិ​ប៊ែលហ្សិក ត្រូវបាន​អតីត​គ្រូបង្វឹក​បិសាច​ក្រហម David Moyes ទិញ​ពី Everton ក្នុង​តម្លៃ​ខ្លួន ២៧,៥ លាន​ផោន ប្រហែល ៤៦ លាន​ដុល្លារ ។​
Marouane Fellaini បាន​បង្ហាញខ្លួន ២១ លើក លេងឲ្យ​បិសាច​ក្រហម​កន្លងមក ដោយ​អំឡុងពេល​នោះ ក៏​មាន​របួស​ដៃ​ផងដែរ ពេលនេះ​វិញ គាត់​ក៏​ដូចជា​ជម្រើស​ចុងក្រោយ​របស់ អ្នកគ្រប់គ្រង​ថ្មី Louis van Gaal ។​

​ក្លិប​យក្ស​អង់គ្លេស បាន​បើកចំហ​រលក់​កីឡាករ សក់​សំបុកមាន់ Marouane Fellaini ប៉ុន្តែ​ភាគី​អ៊ីតាលី បាន​ដាក់​ពាក្យ​ស្នើរ​សុំ ដោយ​ខ្ចី​ជើង ចំនួន ១២ ខែ នេះ​បើ​តាម​ការចុះផ្សាយ​របស់ Corriere dello Sport ។​
​សារព័ត៌មាន​ខាង​លើ បាន​បន្តថា ខាង​នាយក​ក្លិប Napoli លោក Riccardo Bigon ក៏​បាន​ធ្វើដំណើរ​មក​អង់គ្លេស ដើម្បី​ពិភាក្សា ជាមួយនឹង​បិសាច​ក្រហម លើ​កម្ជី​ខាងលើ ៕​
Manchester-United-v-Crystal-Palace-Premier-League

មតិយោបល់