ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយសារទុស្សេកាប៊ីនភ្លើងមួយនៅក្នុងរោង ចក្រកាត់ដេរQMI នៅក្នុងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខណៈនោះបានបង្កជាអណ្ដាតភ្លើងឆាប ឆេះដល់កម្ទេចក្រណាត់យ៉ាងឆាប់រហ័ស ប៉ុន្តែជាសំណាងល្អត្រូវបានតំណាងរោងចក្ររួមជាមួយកម្មករមួយ ចំនួននាំគ្នាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទឹកបាញ់ពន្លត់រហូតរលត់ទៅវិញ។
នៅមុនពេលកើតហេតុពេលដែលកម្មករ កំពុងធ្វើការ ស្រាប់តែឮសម្លេងផ្ទុះដូចផាវចេញពីកាប៊ីនភ្លើងមួយនៅក្នុងរោងចក្រ ហើយក្រោយមកមិនយូរប៉ុន្មាន ស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះឡើង និងបានរាលដល់កម្ទេចក្រណាត់នៅជិតនោះផងដែរ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយកម្មករកម្មករបាននាំគ្នារត់ចេញក្រៅរោងចក្រទាំងអស់គ្នាតែម្ដង។
ក្រោយពេលកើតហេតុបុគ្គលិកនិងកម្មករនៅក្នុងរោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងទឹកទៅបាញ់ពន្លត់រហូតរលត់ទៅវិញ។ប្រសិនបើពន្លត់មិនទាន់ពេលទេនោះរោងចក្រទាំងមូលរួមជាមួយទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់និងត្រូវភ្លើងឆាបឆេះអស់គ្មានសល់ឡើយ៕
មតិយោបល់