ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៤ឆ្នាំស្លាប់ក្នុងរណ្តៅទឹកបង្គន់

មណ្ឌលគិរីៈ ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់នៅក្នុងទឹករណ្តៅបង្គន់ បន្ទាប់​ពី​ដើរ​តាម​បងប្រុស​ទៅ​ចង​គោ​នៅ​ក្រោយ​ផ្ទះ។ ហេតុការណ៍​នេះ បានភ្ញាក់ផ្អើលឡើងកាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៦ ស្ថិត​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ មានឈ្មោះ​ណា​រ៉ុ​ង អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ។ ប្រភពបានបញ្ជាក់ថានៅ មុន​ពេល​កើតហេតុ​នោះ គឺក្មេង​ប្រុស​រូប​នេះ បាន​រត់​តាម​បង​ប្រុសទៅ​ចង​គោ ហើយដោយ​វាបាន ឃើញ​មានទឹក​នៅ​ក្នុង​រណ្ដៅ​បង្គន់​ក្រោយ​ផ្ទះ ក៏​ចុះ​ទៅ​លេង​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​នោះ​ទេ។ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ ទើប​ក្រុម​គ្រួសារ​រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​បង្គន់ ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ ធ្វើឱ្យឪពុកម្តាយស្រែកទ្រហោយំយ៉ាងខ្លាំង។

សព​ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណីក្រោមសម្លេងស្រែកទ្រហោយំអាណិត អាឡោះអាល័យនឹងសោកស្តាយយ៉ាងខ្លាំង៕​

មតិយោបល់