ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សាសា ថា ម៉េង កែវពេជ្ជតា ពូកែជាង ទិនហ្វី

ភ្នំពេញៈ ទោះបីជាមិនបានបញ្ជាក់ឈ្មោះ ក្នុងសារដ៏វែង អន្លាយរបស់ កញ្ញា ឯក សុជាតា ហៅ សាសា ប៉ុន្តេ ទស្សនិកជនដឹងយ៉ាងច្បាស់ថា នាងបានរិះគន់ និងលេបខាយពាក្យសម្តីទៅលើតារាចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតាថា ពូកែដូចទិនហ្វី។

កន្លងទៅថ្មីនេះ ម៉េង កែវ ពេជ្ជតា បានសរសេរសារនៅលើហ្វេសប៊ុកថា មាន ជនលាក់មុខបង្កើត Account ថ្មីខ្លះនិងចាស់ហើយប្តូរ២-៣ដងចេញមកគំរាមខ្ញុំប៉ុន្តែមានតែ២ នាក់ប៉ុណ្ណោះ ដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ។ ឥឡូវនាង ខ្ញុំកំពុងបារម្ភពីសុវត្ថិភាពហើយក៏ចង់សុំយោបល់ពីបងប្អូនទាំងអស់ថាតើនាង ខ្ញុំគួរធ្វើបែបណា ? សូមបងប្អូនមេត្តាជួយជាយោបល់ម្នាក់បន្តិចមក។

ថ្មីៗនេះ សាសា បានសរសេរនៅលើហ្វេសប៊ុកខ្លួន ចេញពីទឹកដី ប៉ោយប៉ែត តមទៅកាន់តារាចាស់វស្សា ខាងលើថា« ទើបតែបានអានព័ត៌មានដែលអ្នក ល្បីអ្នកមានមុខមានមាត់ក្នុងសង្គមកំពុងភ័យរឿងគេគំរាម ដោ យ Fake Account ចង់ប្រាប់ថាចរិកញ៉ុម បើជេរ គឺជេរចំមុខមិនចេះលបខាំទេ មិនបាច់ទាមទារចំណាប់អារម្មណ៍ទេ បើយើងល្អកុំខ្លាចលឺនៅអ្នកខ្ពង់ខ្ពស់? »។

អតីតពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន បានសរសេរបន្តថា «ញ៉ុមរវល់ការ ងាររកស៊ីរបស់ញ៉ុមញ៉ុមមិនយកពេលវេលាមានតំលៃរបស់ញ៉ុមទៅចាយជាមួយអ្នកខ្ពង់ខ្ពស់ទេ ខ្លាចអ្នកខ្ពង់ខ្ពស់ជេរញ៉ុមដូចជេរម្តាយក្មេកដែលគាត់ចា ស់ ហើយកាន់សីលប្រាំបីទៀតនោះណា!!!!

គិតៗទៅអ្នកល្បីខ្ពង់ខ្ពស់មិនត្រឹមតែពូកែច្រៀងទេ ពូរកែរសុភាសិត ហើយថែម ទាំងពូកែជេរដែរ តាសពូកែរជាងទិនហ្វីទៀត»៕

មតិយោបល់