ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកទឹកក បើកលឿន បុករថយន្តកាមរីបាទ្បែន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្លោះ ទល់មុខមន្ទីរពេទ្យអង្គឌួង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកទឹកក បើកលឿន បុករថយន្តកាមរីបាទ្បែន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

តាមប្រភពព័ត៌មានពីរថយន្តកូរ៉េ បានឲ្យដឹងថា គាត់បើកបរលឿន ដោយសារគាត់ ប្រញាប់ទៅមើលម្ដាយឈឺ នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំខាងលើ បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់