ព័ត៌មានអន្តរជាតិ

រដ្ឋអ៊ីស្លាមអះអាងថា ទទួលខុសត្រូវចំពោះការបាញ់ប្រហារនៅក្លឹបរាត្រី ក្នុងទីក្រុង Orlando

អេហ្ស៊ីបៈ រដ្ឋអ៊ិស្លាម (IS) ទីភ្នាក់ងារព័ត៌មាន Amaq បាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម នឹងទទួលខុសត្រូវចំពោះការបាញ់ប្រហារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៥០ នាក់ នៅក្លិបរាត្រីស្រលាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៍ ជាភាសាអង់គ្លេសរបស់សារព័ត៌មាន Amaq កាលពីល្ងាចថ្ងៃអាទិត្យ បានឲ្យដឹងទៀតថា «ការវាយប្រហារដែលកំណត់ គោលដៅ នៅក្លិបរាត្រីស្រទ្បាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando បានបណ្ដាល ឲ្យមនុស្សស្លាប់ និងរងរបួសជាង ១០០នាក់ ដែលធ្វើទ្បើងដោយសកម្មប្រយុទ្ធ រដ្ឋអ៊ិស្លាមម្នាក់»។

ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ៥០ នាក់ និង ៥៣ នាក់ទៀតផ្សេងទៀតរងរបួសរួមទាំងមន្ត្រីប៉ូលិសម្នាក់ផងដែរ កាលពីព្រឹកថ្ងៃអាទិត្យ នៅឯក្លិបរាត្រីស្រលាញ់ភេទដូចគ្នា ក្នុងទីក្រុង Orlando រដ្ឋផ្លរីដា។

គួរបញ្ជាក់ផងដែរ វាជាវាយប្រហារភេរវកម្ម ដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ៩ ខែវិច្ឆកា ក្នុងឆ្នាំ ២០០១៕

មតិយោបល់